top of page
background12.png
Search

មូលនិធិឆ្នើមសម្រាប់សហគ្រាសជាស្ត្រីទទួលបានជ័យលាភី


ស្រ្តីជាផ្នែកមួយបានជំរុញឲ្យមូលនិធិសហគ្រាសប្រសើរឡើង ជាអ្នកច្នៃប្រឌិតវិស័យឯកជនដើម្បីរចនានិងដាក់ដំណើរការដំណោះស្រាយបច្ចេកវិទ្យាដែលគាំទ្រដល់សហគ្រាសស្ត្រី ដែលស្របនិងបញ្ហាប្រឈមជាមួយជំងឺកូវីដ -១៩ ជាសកលដែលបានជះឥទ្ធិពលផ្នែកសេដ្ឋកិច្ចនិងចូលរួមដោះស្រាយបញ្ហាហិរញ្ញវត្ថុនិងតម្រូវការអាជីវកម្មផ្សេងទៀតរបស់ពួកគេ។


ការច្នៃប្រឌិតថ្មីនេះ ត្រូវបានគាំទ្រដោយមូលនិធិផ្ទាល់ពីសហគ្រាសដែលជាស្ត្រី ដែលត្រូវបានផ្តល់មូលនិធិដោយធនាគារអភិវឌ្ឍន៍សហគ្រិនហូឡង់ (FMO),​ រដ្ឋាភិបាលកាណាដានិងVisa Inc.(ក្រុមហ៊ុនផ្តល់សេវាហរិញ្ញវត្ថុ)។


មូលនិធិនេះ ត្រូវបានអនុវត្តរួមគ្នាដោយគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (ESCAP) កម្មវិធីបញ្ចុះបញ្ចូលស្ត្រីក្នុងភាពជាដៃគូជាមួយមូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF) ក្រោមពាក្យស្លោកថា “ គ្មាននរណាម្នាក់នៅសេសសល់ក្នុងសម័យឌីជីថល” ជាយុទ្ធសាស្ត្រ។​ មូលនិធិនេះ ត្រូវបានរៀបចំឡើងដោយយន្តការវិនិយោគមូលនិធិរបស់អង្គការ UNCDF ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី។


ហេតុអ្វីបានជាជ័យជម្នះនេះសំខាន់ចំពោះយើង?


ក្នុងនាមជាអ្នកតស៊ូមតិក្នុងការដាក់បញ្ចូលហិរញ្ញវត្ថុ យើងជឿជាក់ថាការគាំទ្រអ្នកដែលងាយរងគ្រោះបំផុតនៅក្នុងសង្គមឱ្យមានភាពរឹងមាំគឺជាកត្តាសំខាន់។ ហើយជំងឺរាតត្បាតជាបញ្ហាប្រឈម/បានពង្រីកគម្លាតសម្រាប់ការស្វែងរកចំណូលហិរញ្ញវត្ថុដោយសារតែយើងបានឃើញសហគ្រាសខ្នាតតូចនិងមធ្យមជាច្រើន (ជាពិសេសសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី) បានបិទអាជីវកម្មដោយសារតែកង្វះធនធានឬចំណេះដឹងនិងបច្ចេកវិទ្យាមានកម្រិតឬក៏ដូចជានីតិវិធីនៃការផ្តល់ប្រាក់កម្ចីតឹងរ៉ឹងជាងមុន។ ហើយដោយសារអ្នកប្រើប្រាស់កាន់តែច្រើនបានកាត់បន្ថយក្នុងការដើរទិញឥវ៉ាន់តាមផ្សារ/ហាងដោយផ្ទាល់ នេះមធ្យោបាយតែមួយគត់ឆ្ពោះទៅមុខគឺការងាកទៅរកបច្ចេកវិទ្យាឌីជីថលក្នុងការបញ្ជាទិញឥវ៉ាន់តាមប្រព័ន្ធអេឡិចត្រូនិច​(Online/E-Commercial)។ហើយយើងដឹងថាក្រសួងសហគ្រាសធុនតូចនិងមធ្យម(MSMEs)គឺជាអ្នកងាយរងគ្រោះក្នុងការគ្រប់គ្រងធនធានឬចំណេះដឹងនិងបច្ចេកវិទ្យាមានកម្រិត។


ឃ្យូគឺជាស្ពានផ្លាស់ប្តូរអាជីវកម្មរបស់លោកអ្នក ធ្វើឱ្យឌីជីថលនិងមូលនិធិកាន់តែងាយស្រួលដល់ (MSMEs) ទាំងនេះតាមរយៈការផ្តល់លទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា ហើយមធ្យោបាយសំខាន់ជាងនេះគឺដើម្បីទទួលបានមូលនិធិដើមទុនដើម្បីទ្រទ្រង់និងពង្រីកអាជីវកម្មរបស់ពួកគេ។ ជាមួយនឹងឱកាសឈ្នះនេះ យើងជ្រើសរើសឈានទៅរកអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីនិងផ្តល់ឱកាសឱ្យពួកគេមិនត្រឹមតែអាចរក្សាអាជីវកម្មរបស់ពួកគេប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេថែមទាំងរីកចម្រើននិងមានសក្តានុពល។


ឃ្យូ (Kiu)គឺជាស្ពានឌីជីថល​ (ប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម័យទំនើបតាមរយៈអេឡិចត្រូនិច) អាចជួយឱ្យអាជីវកម្មខ្នាតតូចរបស់អ្នករីកចម្រើន។



bottom of page